របៀបតម្លើងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែររបស់ 4Khmeriphone នៅលើ iOS 7.1.x
ក្តីទន្ទឹងរង់ចាំរបស់យើងបានមកដល់ហើយ គឺពុម្ពអក្សរខ្មែរ
និងក្តារចុចខ្មែរសម្រាប់ iPhone, iPad
ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1, iOS 7.1.1 និង iOS
7.1.2។ ពុម្ពអក្សរខ្មែរគឺនៅតែមានលក្ខណៈស្រដៀងទៅនឹង iOS 7.0.6
ដដែល ក៏ប៉ុន្តែក្តារចុចវិញគឺមានទំហំធំ និងដិតជាងមុនបន្តិច
ដែលបង្ករភាពងាយស្រួលក្នុងការមើល។
តម្រូវការ
- មាន iPhone, iPad រឹក៏ iPod Touch ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1 រឺ iOS 7.1.1 រឺ iOS 7.1.2 ។ ដើម្បីដឹងថាឧបករណ៍របស់អ្នកដំណើរការដោយ iOS ជំនាន់ប៉ុន្មាន សូមចូលទៅកាន់ Setting > General > About > Version
- ឧបករណ៍របស់អ្នកត្រូវតែបាន Jailbreak រួចហើយ (មានកម្មវិធី Cydia )។ ដើម្បីដឹងពីវិធី Jailbreak សូមចុចទីនេះ
- ប្រសិនបើជាអ្នកធ្លាប់បានតម្លើងពុម្ពអក្សរខ្មែរម្តងហើយ និងមានបំណងចង់សាកល្បងពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរនេះ សូមលុបវាចោលសិន ដោយចូលទៅកាន់ Cydia > Installed > និងលុប iOS 7 khmer font, iOS 7 khmer keyboard ចេញ។
- មានភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ីនធឺណែត
របៀបតម្លើង
- បើកកម្មវិធី Cydia រួចចុចលើ Source > edit > add វាយពាក្យ (4khmeriphone.com/sp) រួចចុច Add និងចាំមួយភ្លែត រហូតវាចេញពាក្យ Return to cydia
- នៅក្នុងកម្មវិធី Cydia ដដែល សូមចុចក្រឡោន Search និងវាយពាក្យ“ iOS 7.1+ Khmer Fonts” ចុចលើវា និងចុចពាក្យ Install រហូតបញ្ចប់
- បើកកម្មវិធី Cydia ដដែល រួចស្វែររកពាក្យ “ iOS 7+ 5 rows iPhone keyboard “ និងតម្លើងវា ប្រសិនបើជាអ្នកប្រើ iPhone រឺ iPod Touch”
- ប៉ុន្តែបើអ្នកប្រើ iPad វិញសូមស្វែងរកពាក្យ “ iOS 7+ 5 rows iPad keyboard” រួចតម្លើងវា
- លោកអ្នកបានតម្លើង ពុម្ពអក្សរខ្មែរ និងក្តារចុចខ្មែរបានសម្រេចហើយ ដូច្នេះជំហានចុងក្រោយនោះគឺគ្រាន់តែចូលទៅកាន់ Setting > General > Keyboard > Keyboards > Add New keyboard > អូសចុះទៅក្រោមបង្អស់ និងចុចលើពាក្យ “ ក្តារចុចខ្មែរ “ ជាការស្រេច ។
អ្វីដែលយើងឃើញវាមានសភាពខុសប្លែកពី
ធម្មតានោះគឺក្តារចុចមានទំហំធំជាងមុន រីឯម៉ោងនៅកន្លែង
Lockscreen គឺមានសណ្ឋានដិតជាងមុនបន្តិច។ គូសបញ្ជាក់ផងដែរថា
លោកអ្នកអាចជ្រើសរើសយកពុម្ពអក្សរខ្មែរពី Source មួយណាក៏បានដែរ
ទៅតាមចំណង់ចំណូលចិត្ត ពី (4khmeriphone.com/sp),
(samnang.myrepospace.com) , (elunchen.com/cydia),
(cydia.myrepospace.com/imonstersoft)
ក៏បានទៅតាមការយល់ឃើញរបស់អ្នក។
ក៏ប៉ុន្តែការតម្លើងពុម្ពអក្សរខ្មែរនេះ ក៏មានគ្រោះថ្នាក់ដែរ
ពោលវានឹងគាំងជាប់ត្រង់ឡូហ្គូ Apple
ប្រសិនបើជាអ្នកតម្លើងវាជាន់គ្នា រឺក៏លុបចេញជាដើម។
No comments:
Post a Comment